en ខ្មែរ
Loading...

ភាព​ស្រប​ច្បាប់

MMM គឺ​ជា​សហគមន៍​ប្រជាជនដែល​ជួយ​គ្នា​ទៅវិញទៅមក​ដោយ​មិនគិតថ្លៃ និងប្រកបដោយ​មនសិការពិតប្រាកដ។ ពួក​គេ​នឹងធ្វើការ​ផ្ទេរ​ប្រាក់​ដោយ​ផ្ទាល់​ទៅឱ្យ​គ្នា​ទៅវិញទៅមក​ពី​គណនី​ធនាគារ​មួយ​ទៅគណនីធនាគារ​មួយទៀត​ដោយ​គ្មាន​លក្ខខណ្ឌ ដោយគ្មាន​ការ​ធានា ​និង ដោយគ្មាន​ការ​សន្យា​ណាមួយនោះឡើយ។ ហេតុផលគឺថា ពួកគេគ្រាន់​តែ​​ចង់​ធ្វើដូច្នោះតែប៉ុណ្ណោះ​ ហើយគឺដោយ​សារ​តែ​វា​ជា​កិច្ច​ព្រម​ព្រៀងដ៏​ល្អ​ក្នុង​ការ​ជួយ​គ្នា​ទៅវិញទៅមក​។ វា​មាន​ន័យ​ថា​ វាគឺជាមូល​និ​ធិដែលផ្តល់​អត្ថប្រយោជន៍​ឱ្យគ្នាទៅ​វិញ​ទៅ​មក​​។

វាមិន​មាន​អង្គភាពផ្លូវការណាមួយ ហើយក៏មិនមាននីតិបុគ្គលណាម្នាក់​នៅ​ក្នុង MMM នោះផងដែរ​។ ជា​ការ​ពិត​ណាស់​វា​មិន​មាន​គណនី​ធនាគារ​ក​ណ្តា​ល ហើយក៏​មិន​មាន​សកម្មភាព​ដទៃ​ទៀត​នៅ​ក្នុងទម្រង់​បែបបទ​ណាមួយនោះ
ដែរ។ វាមិនមានភាពបើកចំហរ ហើយក៏មិនមានការបិទបាំងនោះដែរ ហើយវាមិនមានអ្វីផ្សេងនោះទេ។ ​វាមានតែអ្នកចូលរួមធម្មតាៗ និងបុគ្គល​ឯកជនសាមញ្ញ​ៗរាប់លាននាក់​រួមជាមួយនឹងគណនីធនាគារ​របស់​ពួកគេតែប៉ុណ្ណោះ​។ ហើយវា​មិន​មាន​អ្វី​​ច្រើន​ទៀតនោះទេ​។

ជាការពិតហើយវាមិនមាន​ការ​ចុះ​បញ្ជី​ពិសេសណាមួយ មិនមាន​ការ​អនុញ្ញាត ​និងមិនមានអាជ្ញា​ប័ណ្ណ​នៅ​ទីនេះនោះទេ​។ (តើមានការអនុញ្ញាតិ ​និង​អាជ្ញាប័ណ្ណ​សម្រាប់ធ្វើ​អ្វី ហើយសម្រាប់​ហេតុផល​អ្វី​ទៅ? តើសម្រាប់​ផ្ទេរ​ប្រាក់​ពី​មនុស្ស​ម្នាក់​ទៅមនុស្សម្នាក់​ផ្សេង​ទៀតឬ? ហើយតើ​អាជ្ញា​ប័ណ្ណ ​និង​ការអនុញ្ញាតនេះគួរតែ​​ផ្ដល់​ឱ្យនរណា?:-)​)

ដូច្នេះ​ MMM គឺពិតជាស្របច្បាប់ និង​មិនមានការបំពាន​ច្បាប់​ ណា​មួយ​ឡើយ​ ដោយ​សារ ​តែ​មានប្រាក់​តែ​មួយ​គត់ដែលនឹងធ្វើការ​ផ្ទេរ​រវាង​បុគ្គល​ឯកជននានា ហើយ​មិន​មាន​អ្វី​លើសពីនេះ​ទៀតនោះឡើយ​។ វា​​មិនអាច​ធ្វើការហាម​ឃាត់ MMMបាននោះទេ។

តាមវិធីដូចគ្នា​នេះ​ដែរ វា​​មិនអាច​ទៅរួច​ទេក្នុងការ​ហាមឃាត់​មនុស្សដែល នឹងធ្វើការគ្រប់គ្រង បា្រក់ផ្ទាល់ខ្លួនតាមវិធី​ដែល​ពួក​គេ​ចូលចិត្តបាននោះឡើយ​។ ក៏ប៉ុន្តែ​ពួក​គេ​ត្រូវតែ​ធ្វើការ​ហាម​ឃាត់​ដល់​ស្ថាប័នដែល​មាន​ទ្រព្យ​សម្បត្តិ​ឯកជន​ទាំងអស់។
ដូច្នេះ​អ្វី​គ្រប់​យ៉ាង​គឺ​ពិត​ជា​ជាក់ច្បាស់​ជាមួយ​នឹងភាពស្រប​ច្បាប់​​។ វាមិនមាន​ការ​រំលោភ​បំពានផ្សេងៗ ​ហើយ​ពួក​គេ​នឹង​មិន​មានការរំលោភបំពាននោះទេ​! ឥឡូវ​នេះចូរ​យើងនាំគ្នានិយាយ​អំពី​រឿង​ផ្សេងៗ​ទៀត​។
ចូរយើងនាំគ្នានិយាយអំពី​ភាព​ស្មោះត្រង់​។ វាមានសារ​សំខាន់ណាស់ក្នុងការបង្ហាញ​ថា MMM មិន​បោកប្រាស់ ឬក៏មានការរំលោភបំពានលើ​នរណា​ម្នាក់​នោះឡើយ។ ម្យ៉ាងវិញ​ទៀត ​វា​មិន​មែន​ជា​ការឆបោក ​ឬ​ការ​លួច​បន្លំ​នៅ​ក្នុង​ករណី​ណា​មួយនោះឡើយ​! មនុស្ស​គ្រប់​គ្នានឹងត្រូវបានប្រាប់ឱ្យដឹង​អំពី​ហានិភ័យ​ដែល​អាចកើតមាន​ និងហានិភ័យដែល​មិនអាច​កើតមាន​ចាប់តាំងពីពេលចាប់​ផ្តើ​ម​ (ហើយ​អ្នក​ទាំង​អស់​គ្នា​នឹងដាក់​សញ្ញា​សម្គាល់​មួយ​ក្នុង​អំឡុង​ពេលធ្វើការ​ចុះឈ្មោះដោយធ្វើការ​បញ្ជាក់​ថា​ គាត់​ត្រូវ​បាន​គេ​ជូន​ដំណឹង​អំពី​ការ​ប្រាប់ឱ្យដឹងអំពីការព្រមានឱ្យដឹងជាមុន។)

MMM ខ្លួនឯង ​គឺ​មាន​ភាព​ស្មោះ​ត្រង់ជាង​ធនាគារ​ ​ឬ​ស្ថាប័ន​ហិរញ្ញវត្ថុដែល​មាន​អាជ្ញាប័ណ្ណ​ ឬ​ការអនុញ្ញាតផ្សេងៗទៀត​១០០ដង។ ដោយ​សារ​តែ​ពួក​គេ​នឹងកុហក​ដល់​អ្នក គាបសង្កត់អ្នក និងធ្វើការរារាំងអ្នកដោយមិនឱ្យអ្នកដឹងខ្លួននោះឡើយ​។ MMMនឹងមិនទុកអ្នកចោលដោយមិនមានការអើពើ និងមិនមាន​លាក់​បាំង​អ្វី​នោះឡើយ ហើយវានឹង​ប្រាប់អ្នកពី​អ្វី​គ្រប់​យ៉ាង​ដោយ​ស្មោះត្រង់ ​និង​ដោយ​មានការបើកចំហរ​។ "ពិតហើយអ្នកមានហានិភ័យខ្ពស់ ... ពិតមែនហើយវាមិនមានការ​ធានានោះ​ទេ ... ពិតមែនហើយថា ​អ្នក​អាចបាត់បង់អ្វី​គ្រប់​យ៉ាង​នៅ​ពេល​ណា​មួយ ... !​!​!​" តើ​អ្នក​បានឮពីរឿង​ដូច​គ្នា​នេះ​កាលពី​មុន​ពេលនៅ​កន្លែង​ណាមួយដែរឬទេ​? វាមាន​តែ​នៅ​ក្នុង MMM តែប៉ុណ្ណោះ។
វាជាភាព​ស្មោះត្រង់​ ភាពស្មោះត្រង់ ហើយជាថ្មីម្តងទៀតវាគឺជាភាព​ស្មោះត្រង់​។ នេះ​គឺ​ជា​គោល​ការណ៍​ចម្បង។ ភាព​ស្មោះត្រង់ ភាព​បើកចំហរ ​និងភាព​ជឿ​ទុកចិត្ត​។ នេះ​គឺជា​ពាក្យ​បី​ម៉ាត់ដ៏សំខាន់​ដែល​ប្រព័ន្ធ​នេះតំណាងឱ្យ។ តើអ្នកធ្លាប់​ឃើញស្ថានភាពបែប​នេះពីមុនដែរឬទេ នៅ​ពេល​ដែល​មនុស្សមិនស្គាល់គ្នានឹងធ្វើការផ្ទេរ​ប្រាក់​ទៅ​ឱ្យគ្នា​ទៅវិញទៅមក​ដោយ​មិនមាន​ហេតុផល​នោះ? ជាការពិតទៅតើពួកគេកំពុងតែផ្តល់​ឱ្យអ្នកដទៃ​ជា​ការ​អំណោយ​ឬ​? តើមានមនុស្សរាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ជា​រៀង​រាល់​ថ្ងៃឬ​? តើវាជាការស្រមើស្រមៃឬ? តើវាជាការប្រឌិតឡើងឬ​? តើវាជាការគិតហួសហេតុពេកឬ? ទេមិនមែនទេ វាគឺជា MMM។

ចូរចូលរួមទាំងអស់គ្នា! សូមស្វាគមន៍ចូលមកកាន់ប្រព័ន្ធ! ជយោ MMM!

Join our community